រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកសម្ភារៈជូនរដ្ឋបាលស្រុកព្រៃនប់ និងថវិកាមួយចំនួនជូនឃុំទាំង១០ នៃស្រុកព្រៃនប់ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ គ.ស ២០២៦













