សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកបារមីទេវតាថែរក្សាទឹកដី បារមីលោកជំទាវម៉ៅ បារមីព្រះថោង នាងនាគ បារមីទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមប្រោះព្រំសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរជូនចំពោះ សម្តេច ទ្រង់ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងលោកតា លោកយាយ ពុក ម៉ែ អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។