នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើករណីដូចខាងក្រោម៖
-ការសិក្សាបណ្តាញលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្នុងបុរី POLO ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-ស្ថានភាពដីកកលើស្ពាន នៅវិថីសែនជ័យ (ផ្លូវលេខ៤៩) ស្ថិតនៅក្នុងសង្កាត់បិតត្រាំង ក្រុងកំពង់សោម
-ការចុះសិក្សាការងារជួសជុលចិញ្ចើមផ្លូវ វិថីមិត្តភាព ផ្លូវលេខ៨០០ ស្ថិតក្នុងសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។


















