ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានយកគ្រឿងចក្រធ្វើការចុះស្ដារយកដី និងសំរាម ដែលកកស្ទះចេញពីអូរព្រែកទប់ និងអូរសំអាត ដែលស្ថិតនៅសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សរុបបានប្រវែង ៦០០ម៉ែត្រ ដើម្បីសម្រួលផ្លូវទឹកអូរអោយហូរបានលឿន ការពារការជន់លិចដោយសារទឹកភ្លៀងក្នុងរដូវវស្សារខាងមុខ














