នៅសាលប្រជុំមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំជាមួយប្រតិបត្តិករទូរគមនាគមន៍ក្នុងខេត្តព្រះសីហនុទាំងអស់ ដែលដឹកនាំដោយលោក យស់ សុធា

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំជាមួយប្រតិបត្តិករទូរគមនាគមន៍ក្នុងខេត្តព្រះសីហនុទាំងអស់ ដែលដឹកនាំដោយលោក យស់ សុធា ជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ដើម្បីធ្វើការផ្សព្វផ្សាយការងារសំខាន់ៗ និងចំពោះមុខ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនិងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online នៅភូមិសាស្ត្រខេត្តព្រះសីហនុ និងផ្សព្វផ្សាយអំពីវិធានការនៃការចូលរួមសហការជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុពាក់ព័ន្ធនិងការងារទប់ស្កាត់ការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online និងបញ្ហាប្រឈមនានារបស់ប្រតិបត្តិករទូរគមនាគមន៍កម្ពុជា ព្រមទាំងដាក់ចេញនូវវិធានការសម្រាប់អនុវត្តនាពេលអនាគត់