នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុងចំនួន ០២ ខ្សែ ដែលខ្សែទី១ មានប្រវែង ១៤០ម៉ែត្រ ទទឹង ៨,២៥ម៉ែត្រ និងកម្រាស់ ០.២ម៉ែត្រ និងខ្សែទី២ មានប្រវែង ២២២ម៉ែត្រ ទទឹង ៨,២៥ម៉ែត្រ និងកម្រាស់ ០.២ម៉ែត្រ និងលូរំដោះទឹកសងខាងផ្លូវ ដែលជាអំណោយរបស់សប្បុរសជន មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ











