ឯកឧត្តម ម៉ាង ស៊ីណេត បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុង ០១ខ្សែដែលមានប្រវែង ៧៩៧ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ និងលូរំដោះទឹកសងខាងផ្លូវ

នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុង ០១ខ្សែដែលមានប្រវែង ៧៩៧ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ និងលូរំដោះទឹកសងខាងផ្លូវ ដែលជាអំណោយរបស់សប្បុរសជន មានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។