ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យផ្លូវចំនួន ២ខ្សែ

នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យផ្លូវចំនួន ២ខ្សែរួមមាន៖ ខ្សែទី១ ផ្លូវលេខ១២៣-១៣ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ និងខ្សែទី២ ផ្លូវលេខ៨៣៣ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ