ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ក្នុងយន្តការថែទាំអ្នកវិនិយោគ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍគម្រោងដែលបានស្នើសុំការលើកទឹកចិត្តនិងអនុគ្រោះនានាក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ”។







































