ឯកឧត្តម ហួត ហាក់ និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ប្រណាំងដើម្បីអបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម»

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ប្រណាំងដើម្បីអបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងឯកភាពជាតិតែមួយ» ដែលព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព បណ្តុះទម្លាប់ហាត់ប្រាណដើម្បីសុខភាពមាំមួន និងកាត់បន្ថយភាពតានតឹង បង្ហាញពីកម្លាំងឯកភាពជាតិ និងស្មារតីចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ជំរុញទេសចរណ៍ និងសេដ្ឋកិច្ច អបអរសាទរវប្បធម៌ដ៏សម្បូរបែប និងគាំទ្រដល់ពាណិជ្ជកម្មក្នុងតំបន់នៃខេត្តព្រះសីហនុ និងបង្ហាញពីភាពរីកចម្រើននៃទីក្រុងមាត់សមុទ្រតាមរយៈព្រឹត្តិការណ៍កីឡា និងទេសចរណ៍។

Screenshot