ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូននៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញឿនគ្រឿងញៀនដោយស្ម័គ្រចិត្ត ​និងផ្អែកលើសហគមន៍កែវផុស

រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូននៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញឿនគ្រឿងញៀនដោយស្ម័គ្រចិត្ត ​និងផ្អែកលើសហគមន៍កែវផុស ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា «គ្រឿងញៀនបំផ្លាញជីវិត និងអនាគតរបស់យើងសូមបងប្អូនខិតខំអនុវត្តតាមការណែនាំ ដើម្បីឆាប់បានត្រឡប់ទៅជួបជុំក្រុមគ្រួសារ ចូលរួមលើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍសង្គម និងជ្រោងទង់ជាតិរបស់កម្ពុជាយើងឱ្យខ្ពស់ត្រដែតឡើង»។
ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនមជ្ឍមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនឃុំកែវផុស មានដូចជា៖ អង្គរ ៣០តោន មី ១០០កេស ត្រសក់ចាវ ២០០គីឡូ ទឹកស៊ីអ៊ីវ ១០០យួរ ទឹកត្រី ១០០យួរ ត្រីខ ៥០យួរ នុំសណ្តែកដី ២០០ថង់ និងថវិកា ១០លានរៀល។ ដោយឡែកអ្នកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានឧបត្ថម្ភសាច់ជ្រូកចំនួន ៦០០គីឡូជូនដល់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនឃុំកែវផុសផងដែរ ៕