ឯកឧត្តម ម៉ាង ស៊ីណេតបានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកសម្អាតអនាម័យ ថែទាំសួនច្បារ តាមឆ្នេរសមុទ្រ និងតាមផ្លូវ ក្នុងខេត្តព្រះសីហនុ

រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកសម្អាតអនាម័យ ថែទាំសួនច្បារ តាមឆ្នេរសមុទ្រ និងតាមផ្លូវ ក្នុងខេត្តព្រះសីហនុ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ពុក ម៉ែ ពូ មីង បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមអញ្ជើញមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ ហើយស្របពេលជាមួយគ្នានោះ សូមពុក ម៉ែ ពូ មីង បងប្អូនទាំងអស់ ជួយធ្វើការវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមកន្លែងដែលរដ្ឋបាលខេត្តបានកំណត់។
សូមរួមគ្នាសម្អាត និងថែរក្សាបរិស្ថានឱ្យបានល្អទាំងអស់គ្នា!