ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃព្រឹទ្ធសភា

ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃព្រឹទ្ធសភា ដែលដឹកនាំដោយ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការ និងជាប្រធានប្រតិភូ