ខេត្តព្រះសីហនុ៖ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក និងសម្ភារវេចខ្ចប់ របស់ក្រុមហ៊ុន CAMBODIAN KECHUANG MATERIAL CO., LTD ដែលមានទីតាំងស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ។
គម្រោងនេះមានទុនវិនិយោគសរុបប្រមាណ ៥២៤,០០០ ដុល្លារអាមេរិក និងមានតម្រូវការបុគ្គលិកសរុប ៤១នាក់។
ក្នុងឱកាសនោះ លោកអភិបាលរង បានធ្វើការណែនាំឱ្យក្រុមហ៊ុន៖
-រៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ និងសំណល់រឹង-រាវ ឱ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីកុំឱ្យប៉ះពាល់ដល់ពលរដ្ឋមូលដ្ឋាន,
-រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់
-កែប្រែស្ថានភាពអគារដែលមានស្រាប់ឱ្យមានភាពសមស្របនឹងមុខងារ និងទំហំផលិតកម្ម និងស្របតាមលិខិតបទដ្ឋានានាដែលមានជាធរមាន។



















