ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Takashi Aoki នាយករងផ្នែកលក់នៅអាស៊ាន របស់ក្រុមហ៊ុន Minebea Mitsumi

ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Takashi Aoki នាយករងផ្នែកលក់នៅអាស៊ាន របស់ក្រុមហ៊ុន Minebea Mitsumi ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តាប្រទេសជាច្រើន។