លោក ឡុង ឌីម៉ង់ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ សម្រាប់ការអនុវត្ត “គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា”

នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត បានអញ្ជើញដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ សម្រាប់ការអនុវត្ត “គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្តគោលដៅទាំង៥ លោកអភិបាលក្រុង-ស្រុក និងភាគីពាក់ព័ន្ធសរុបសមាសភាពប្រមាណ ១៥០ រូប នៅសណ្ឋាគារ​កាំបូឌីយ៉ាណា។
សូមជម្រាបជូនថា សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពីការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា រៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្តសម្រាប់ការអនុវត្តគម្រោង និងការចែករំលែកបទពិសោធល្អៗ អំពីវិធានការដោះស្រាយផលប៉ះពាល់បរិស្ថាននិងសង្គម នាអំឡុងពេលទីលានចាក់សំរាមថ្មីមិនទាន់បានសាងសង់រួចរាល់៕