សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលបានចូលរួមយ៉ាងច្រើនកុះករបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗ ជួយគាំទ្រដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព។