រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ





















