ខេត្តព្រះសីហនុ រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំលើសំណើសុំចុះបញ្ជីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាទ្រព្យសម្បត្តិរដ្ឋ (អាងទឹក បឹងបួរ ស្ទឹង អូរ ស្រះ ត្រពាំង) ក្នុងភូមិសាស្ត្រក្រុងកំពង់សោម និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។










