ឯកឧត្តម ម៉ាង សុីណេត បានចាត់ឱ្យលោកស្រី ម៉ាក សំណាង នាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ១នាក់

ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឱ្យលោកស្រី ម៉ាក សំណាង អនុប្រធានគណៈកម្មាធិការសាខាខេត្ត លោក គាំ សុខុម នាយកសាខា និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ១នាក់ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ស្ថិតក្នុងសភាពមានទុក្ខដ៏ក្រៀមក្រំនោះ លោកស្រី ម៉ាក សំណាង បានពាំនាំនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខពី ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពការបាត់បង់នូវសាច់ញ្ញាតិនិងក្រុមគ្រួសារ លោកស្រីក៏សូមឧទ្ទិសបួងសួងចំពោះវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះសម្ភារៈសាខាផ្ដល់ជូនមាន÷អង្ករ ១បាវ ស្មើ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ កន្ទេល១ ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១០មុឺនរៀល ៕