នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំបន្ថែមមុខសញ្ញាវិនិយោគ និង តម្កល់លក្ខន្តិកៈថ្មីរបស់ក្រុមហ៊ុនFORCOME(CAMBODIA )CO.,LTD ឯ.ក នៅសាលាខេត្តព្រះសីហនុ ដោយមានលោក លោកស្រីតំណាងមន្ទីរ អង្គភាពជាសមាជិកអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ និងតំណាងក្រុមហ៊ុនចូលរួម។













