រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំជួសជុលស្ពាន សាងសង់ស្ពានឈើ និងផែថ្មី ដើម្បីអភិវឌ្ឍទេសចរណ៍ព្រែកទឹកសាប និងព្រៃកោងកាងរបស់ក្រុមហ៊ុន យិៈចៀ ធូរិហ្សឹម ឌីវេឡុបមេន ខមភើនី

























