ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ខេត្តឆ្នាំ២០២៥ រវាងសិស្សមកពីសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ និងសិស្សមកពីសាលាវិទ្យាល័យ ហ៊ុន សែន បឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជាលទ្ធផលនៃការប្រកួតជជែកដេញដោលយុវជនថ្នាក់ខេត្តឆ្នាំ២០២៥ ម្ចាស់ជ័យលាភីលេខ១ បានទៅវិទ្យាល័យហ៊ុន សែន វាលរេញ ទទួលបានមេដាយពាន និងថវិកា ១ ៥០០ ០០០រៀល និងលេខ២ វិទ្យាល័យ ហ៊ុន សែន បឹងតាព្រហ្ម ថវិកា ១ ០០០ ០០០រៀល។











































































