លោកជំទាវ ប្រាក់ ច័ន្ទសុខា លោកជំទាវ យ៉ឹង សុឃឿន និងលោកស្រី ម៉ាក សំណាង បានអញ្ជើញចូលរួមក្នុងវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា»

ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ យ៉ឹង សុឃឿន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត បានអញ្ជើញចូលរួមក្នុងវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា»តាមរយៈប្រព័ន្ធវិដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះជាណាចក្រកម្ពុជា