លោក ឡុង​ ឌីម៉ង់ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍បទល្មើសធនធានធម្មជាតិក្នុងខេត្តព្រះសីហនុ និងត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល

នារសៀលថ្ងៃទី២៣ ខែតុលា​ ឆ្នាំ​២០២៥ លោក ឡុង​ ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍បទល្មើសធនធានធម្មជាតិក្នុងខេត្តព្រះសីហនុ និងត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ប្រចាំឆ្នាំ២០២៤ និងប្រចាំនព្វមាស ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំនេះ លោកប្រធានអង្គប្រជុំបានណែនាំឱ្យមន្ទីរ អង្គភាពជំនា​ញ​ពាក់ព័ន្ធធ្វើការឆ្វើយតបទៅតាមវិស័យរៀងៗខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការការងារ និងចាត់វិធានការឆ្លើយតបឱ្យមានប្រសិទ្ធភាព។