ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម អ៉ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដើម្បីដោះស្រាយសំណើ សំណូមពរ របស់ម្ចាស់អាជីវកម្ម សិប្បកម្ម រោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ។ «រួមគ្នាពង្រឹងសមត្ថភាពផលិត រួមគ្នាគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។




















