ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ទូ សៀវកាង (Du Xiao Gang) ប្រធានលេខាបក្សក្រុងអ៊ូស៊ី បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារ និងចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការបង្កើតទំនាក់ទំនងទីក្រុងសម្ព័ន្ធមេត្រីភាពរវាងក្រុងកំពង់សោម ខេត្តព្រះសីហនុ (កម្ពុជា) និងស្រុកស៊ីសាន នៃទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ (ចិន)។

























