ឯកឧត្តម ម៉ាង ស៊ីណេត និងលោក ទូ សៀវកាង (Du Xiao Gang) បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ៥០០TEUs

ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ទូ សៀវកាង (Du Xiao Gang) ប្រធានលេខាបក្សក្រុងអ៊ូស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ៥០០TEUs ក្រោមកិច្ចសហការរវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែជាំងអ៉ីន ទីក្រុងអ៊ូស៊ី ប្រទេសចិន