ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញទទួលជួបសំដែងការគួរសមជាមួយ លោកវរសេនីយ៍ឯកពិសេស ស៊ី ជាំងគ័រ

រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសំដែងការគួរសមជាមួយ លោកវរសេនីយ៍ឯកពិសេស ស៊ី ជាំងគ័រ (Xu Jianguo) នាយករងសាលាកងទ័ពជើងទឹកចិន Dalian PLAN និងជាមេបញ្ជាការនាវាហ្វឹកហ្វឺន Flotilla នៃកងទ័ពជើងទឹកចិន មកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ