ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញទទួលជួបសំដែងការគួរសមជាមួយ លោកវរនាវីទោ ឌីន យូរ៉េន

រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសំដែងការគួរសមជាមួយ លោកវរនាវីទោ ឌីន យូរ៉េន (Dean Uren) មេបញ្ជាការនាវា HMAS Ballarat នៃកងទ័ពជើងទឹកអូស្រ្តាលី មកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ