លោក ឡុង ឌីម៉ង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើ សំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ (លើកទី២)

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើ សំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ (លើកទី២) នូវបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្មសម្រាប់បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ទូ និងគ្រឿងបង្គំគ្រប់ប្រភេទ របស់ក្រុមហ៊ុន អ៊ីកូអេប័រ (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅភូមិត្រពាំគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ