លោក ឡុង ឌីម៉ង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីលទ្ធផលរបាយការណ៍សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ពេញលេញ សម្រាប់គម្រោងបង្កើតរោងចក្រកែច្នៃ និងកម្ទេចចោលសំណល់ រថយន្ត បរិក្ខា អគ្គិសនី

នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីលទ្ធផលរបាយការណ៍សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ពេញលេញ សម្រាប់គម្រោងបង្កើតរោងចក្រកែច្នៃ និងកម្ទេចចោលសំណល់ រថយន្ត បរិក្ខា អគ្គិសនី បរិក្ខាអេឡិចត្រូនិក សំណល់ឧស្សាហកម្ម និងលោហៈធាតុផ្សេងៗ របស់ក្រុមហ៊ុន មី នើ វ៉ា អ៊ិនវេសម៉ិន ស្ថិតនៅក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ