ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ឈុន ទ្រី អាយុ ៦៦ឆ្នាំ ដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍(រថយន្តធំបុករះ)

រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ឈុន ទ្រី អាយុ ៦៦ឆ្នាំ ដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍(រថយន្តធំបុករះ) នៅម្តុំផ្លូវចំណោតរ៉ា ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជូនចំពោះគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពលោក ឈុន ទ្រី បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។