លោក សុខ ភា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ស្នាក់ការសមាគមពាណិជ្ជករដឹក ជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា សាខាខេត្តព្រះសីហនុ

កាលពីរសៀលថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ លោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ស្នាក់ការសមាគមពាណិជ្ជករដឹក ជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា សាខាខេត្តព្រះសីហនុ នៅសណ្ឋាគារ និងភោជនីយដ្ឋានឆ្នេរថ្មី។
សូមជម្រាបជូនថា សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានបង្កើតឡើងតាមប្រកាសលេខ ៥៤៩៧ ប្រក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨ ដែលជាអតីតសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ ហើយបានប្តូរមកជា សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា តាមប្រកាសលេខ ១០៨៣ ប្រក ចុះថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។
ចំពោះគោលបំណង និងទិសដៅរបស់សមាគម គឺចូលរួមលើកស្ទួយចំណេះជំនាញ ក្នុងវិស័យដឹកជញ្ជូន អ្នកផលិត អ្នកនាំចេញ នាំចូលឱ្យកាន់តែប្រសើរឡើង និងជំរុញឱ្យមានការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងផ្ដល់ការគាំទ្រដល់វិស័យកសិកម្ម ការរកទីផ្សារជាតិ និងអន្តរជាតិ ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។