ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីដាក់ឱ្យដំណើរការសាកល្បង នៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំពណ៌ស័ង្កសីរបស់ក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA) មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។



















































