រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាករណីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាយការណ៍អំពីការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិកាសាធារណៈ ពាក់ព័ន្ធនឹងការតភ្ជាប់បណ្តាញ និងការផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ










