លោក មីន កុម្ភៈ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីរបកគំហើញសំខាន់ៗនៃសេចក្តីព្រាងរបាយការណ៍ការវាយតម្លៃពាក់កណ្តាលអាណត្តិនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២

ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីរបកគំហើញសំខាន់ៗនៃសេចក្តីព្រាងរបាយការណ៍ការវាយតម្លៃពាក់កណ្តាលអាណត្តិនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(កជទី២) ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមសម្រាប់រៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិនៃកជទី២ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសម្រាប់ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការអនុវត្តរយៈពេល៥ឆ្នាំបន្ទាប់ (២០២៦-២០៣០) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។