គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីជាអនុប្រធានព្រមទាំង លោក លោកស្រី ជាសមាជិកគ.ក.ស.ក ខេត្ត លោកស្រីអនុប្រធានសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ និង លោកស្រីប្រធាន គ ក ស ក ក្រុងស្រុកទាំង៦ និងអង្គការដៃគូរ ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ ចន្ទ័សុខា ប្រធាន គ.ក.ស.ក ខេត្តព្រះសីហនុ។
ជាលទ្ធផលកិច្ចប្រជុំបានដោះស្រាយ និងលើកបញ្ហាប្រឈម៖
១.មន្ទីរអភិវឌ្ឍជនបទបានដោះស្រាយបញ្ហាអណ្តូងទឹករួចរាល់ចំនួន៣កន្លែង ដែលស្ថិតចំណុចចំរំាង ចំណុចព្រែកប្រាំក្នុងភូមិរឹទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហាវ។
២.ករណីកុមាររងគ្រោះ និងមានពិការភាព ស្ថិតនៅភូមិ៣ សង្កាត់៣ ខេត្តព្រះសីហនុ កំពុងសហការស្វែងរកដំណោះស្រាយជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់សេវាគាំពារ។
៣.ករណីស្ត្រីមានពិការភាព និងគ្មានសាច់ញាតិ កំពុងស្នាក់នៅមន្ទីរពេទ្យបង្អែកខេត្ត ជាការដោះស្រាយស្នើឱ្យគ.ក.ស.កក្រុងព្រះសីហនុ សហការជាមួយចៅសង្កាត់ធ្វើប័ណ្ណក្រីក្រ បណ្ណពិការភាពជូន ដើម្បីជួយសម្រួលដល់គាត់។