លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពី សារាចរណែនាំលេខ០០២ ដនស.សរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពី សារាចរណែនាំលេខ០០២ ដនស.សរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្តីពីធ្លាគម្លាតអគារ និងលិខិតអនុញ្ញាតសាងសង់ក្រោមសមត្ថកិច្ច អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលប្រជុំមន្ទីរ ដ.ន.ស.ស ខេត្តព្រះសីហនុ