លោក ឡុង ឌីម៉ង់ បានអញ្ជើញដឹកនាំតំណាងមន្ទីរ-អង្គភាព និងមន្ត្រីជំនាញចុះពិនិត្យការគ្រប់គ្រងសំណល់រាវនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំតំណាងមន្ទីរ-អង្គភាព និងមន្ត្រីជំនាញចុះពិនិត្យការគ្រប់គ្រងសំណល់រាវនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ការចុះពិនិត្យនេះមានគោលបំណង ដើម្បីលើកកម្ពស់បរិស្ថានឆ្នេរ, តំបន់ទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ សំដៅធ្វើយ៉ាងណារក្សានិរន្តរភាពទេសចរណ៍នៅលើកោះ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ។