ឯកឧត្តម ប្រាក់ ចាន់ធឿន និងលោក សាមុត សុធារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះផ្សព្វផ្សាយជ្រើសរើសសិស្សចូលរៀនក្នុងកម្មវិធី១.៥លាននាក់

ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះផ្សព្វផ្សាយជ្រើសរើសសិស្សចូលរៀនក្នុងកម្មវិធី១.៥លាននាក់ នៅសង្កាត់លេខ១ សង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងលើកទិសដៅអនុវត្តបន្តទៅស្រុកព្រៃនប់ និងស្រុកកំពង់សីលា