លោក ឡុង ឌីម៉ង់ បានអញ្ជើញដឹកនាំតំណាងមន្ទីរ-អង្គភាពចូលរួមប្រជុំបិទវគ្គសវនកម្មលើកិច្ចប្រតិបត្តិការ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅខេត្តព្រះសីហនុ និងបណ្តាក្រុង-ស្រុកទាំង៦

រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំតំណាងមន្ទីរ-អង្គភាពចូលរួមប្រជុំបិទវគ្គសវនកម្មលើកិច្ចប្រតិបត្តិការ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅខេត្តព្រះសីហនុ និងបណ្តាក្រុង-ស្រុកទាំង៦ សម្រាប់ការិយបរិច្ឆេទ២០២៤ និងឆ្នាំពាក់ព័ន្ធ ជាមួយគណៈប្រតិភូអាជ្ញាធរសាវនកម្មជាតិ ដែលមានលោក សាន វិសាល ប្រធាននាយកដ្ឋានសវនកម្មទី២ និងលោកបណ្ឌិត លាប ប៉ូឡូ ជាប្រធាន។