ក្នុងឱកាសជំនួបជាមួយក្រុមហ៊ុនវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរយើង ដែលវិលត្រលប់ពីព្រះរាជាណាចក្រថៃវិញ សូមអញ្ជេីញមកធ្វើការងារនៅខេត្តព្រះសីហនុ ព្រោះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តមានការអភិវឌ្ឍរីកចំរេីន ហេីយមានការងារជាច្រើនកន្លែងរង់ចាំបងប្អូនទាំងអស់គ្នា រួមទាំងមានហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរគ្រប់ប្រភេទ មានផាសុកភាព និងរស់នៅប្រកបដោយសុវត្ថិភាព

