ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ ស្តីពីការចុះបញ្ជីដីបំពេញបន្ថែមរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានទីតាំងស្ថិតនៅ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
តាមរយៈកិច្ចប្រជុំនេះ លោកអភិបាលរងបានណែនាំឱ្យមន្ទីរដនសសរៀបចំតំឡើងនិយាមការ និងពិនិត្យបច្ចេកទេស និងនីតិវិធីចុះបញ្ជីឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងអនុវត្តជំហានបន្ទាប់។


