ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានយកគ្រឿងចក្រកាយសំរាមដែលកកស្ទះចេញពីអូរសំអាត និងអូរស្តេចមឹក

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានយកគ្រឿងចក្រកាយសំរាមដែលកកស្ទះចេញពីអូរសំអាត បានចំនួន ០៣ឡាន និងអូរស្ដេចមឹកបានចំនួន ០៣ឡាន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីរំដោះលំហូរទឹកភ្លៀងឱ្យមានចរន្តផ្លូវទឹកហូរបានលឿន បញ្ចៀសការជន់លិចដោយសារទឹកភ្លៀងនៅក្នុងក្រុងព្រះសីហនុ