នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយក្រុមការងារក្រុមហ៊ុន YACHIYO Engineering Co., Ltd. ដែលជាក្រុមហ៊ុនធំបំផុតមួយរបស់ជប៉ុនដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យវិស្វកម្ម ដែលត្រូវបានង្កើតឡើងតាំងពីឆ្នាំ ១៩៦៣។ បច្ចុប្បន្នក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងជាច្រើន និងចម្រុះនៅក្នុងប្រទេសជាង១០០ ជុំវិញពិភពលោក។


