សេចក្តីអំពាវនាវ

សេចក្តីអំពាវនាវ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់សហគ្រាស ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្មនានា និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ មេត្តាជ្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំឱ្យមានយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជា រយៈពេល ១ខែពេញ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។