ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ Video Conference

ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីពិភាក្សា និងឆ្លងលើរបៀប វារៈដូចខាងក្រោម៖
១. សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការមុតស្រួចដែលបានដាក់ ចេញក្នុងវេទិការារដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ប្រចាំឆមាសទី២ ឆ្នាំ២០២៤
២. សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការតាមដាន និងត្រួតពិនិត្យការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងឆ្នាំ២០២៤
៣. បញ្ហាផ្សេងៗ។