នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួម ពិធីចែកអាហារក្រោមគម្រោងជំនួយអាហារសប្បុរសធម៌ក្តីស្រឡាញ់ “ស្នាមញញឹមកុមារកម្ពុជា” ដល់សិស្សានុសិស្សចំនួន ៥០០នាក់ នៅសាលាបឋម និងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ ដែលស្ថិតនៅក្នុងក្រុងកំពង់សោម ក្រោមអធិបតីភាព លោក ហ្សឺ គុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តព្រះសីហនុ និងលោក វ៉ាង វិនពីន (Wang Winbin) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា


