រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញដឹកនាំលោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ លោក ហ្សឺ គុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូ និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជាខេត្តសម្ព័ន្ធមេត្រីភាពបងប្អូននឹងខេត្តព្រះសីហនុ។


